គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀងជូនគណៈប្រតិភូកាណាដា
2014-06-27 05:31:32

កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ វេលាម៉ោង ១២:០០ថ្ងៃត្រង់ នៅភោជនីយដ្ឋានម្លិះ(Malis Restaurant) រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីជប់ លៀងជាកិត្តិយសជូន គណៈប្រតិភូកាណាដា ដឹកនាំដោយ ឯកឧត្តម Philip Calvert ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រថៃឡងដ៍ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា, លេខាទីពីរស្ថានទូតកាណាដា (ផ្នែកនយោបាយ និងសេដ្ឋកិច្ច), លោក ម៉ែន ប៊ុនឡេង អនុព័ន្ធពាណិជ្ជកម្មស្ថានទូតកាណាដា ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។ ពិធីជប់លៀងជាកិត្តិយសនេះ រៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។

ក្នុងឱកាសនេះ ភាគីកាណាដាបានសន្យាជួយសម្រួលរាល់ដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់អំពី បទពិសោធន៍ក្នុងការរៀបចំ «ក្រមសីល ធម៌សម្រាប់សមាជិកសភា» និង «ការគ្រប់គ្រងចំណូលពីប្រេង និង ឧស្ម័នធម្មជាតិ» របស់គណៈប្រតិភូសមាជិកព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ បន្ទាប់ពីការចូលរួមមហាសន្និបាតនៃអង្គការសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤០ នៅទីក្រុងអូតាវ៉ា ប្រទេស កាណាដា ។

បន្ថែមលើនេះ ភាគីកាណាដាបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា ជាមួយគណៈប្រតិភូ សភាកាណាដា ក្រោមប្រធានបទច្បាស់លាស់ សំដៅលើកម្ពស់មុខងារ ទាំងបីរបស់ព្រឹទ្ធសភាកម្ពុជា ។



រូបភាពនាយកដ្ឋានព័ត៌មានវិទ្យា
(លេខាធិការដ្ឋានអមគណៈកម្មការទី២)



 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦