កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆាំ្ន២០១៤ ឯកឧត្តម គង់ សារាជ ប្រធានគណៈ- កម្មការទី៩ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ សភាជប៉ុន រួមដោយ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន លោកជំទាវ ឡាក់ អូន ហេរញ្ញឹកក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ជប៉ុន និង ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទី ព្រឹទ្ធសភា បានអនុញ្ញាតឲ្យ លោក ហ្គោតូ ហ៊ុមីអុ លេខាទី១ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។
លោក ហ្គោតូ ហ៊ុមីអុ បានជម្រាបអំពីព័ត៌មានមួយចំនួន ដែលលោកបានទទួលពី ស្ថានទូត នៅខែសីហាខាងមុខនេះ មានគណៈប្រតិភូព្រឹទ្ធសភាជប៉ុនមួយក្រុម មកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមអនុប្រធានព្រឹទ្ធសភា ជប៉ុន ព្រម ទាំងសមាជិកព្រឹទ្ធសភាជប៉ុន ចំនួន០២ និងអមដំណើរដោយមន្រ្តីខុទ្ធកាល័យ ចំនួន០៣រូប មកទស្សនកិច្ចនៅព្រះរាជា- ណាចក្រកម្ពុជា ក្នុងពេលមកទស្សកិច្ចនោះ គណៈប្រតិភូនឹងចូល ជួបសម្តែងការគួរសមជាមួយស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលព្រមទាំង ទស្សនកិច្ចតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាទីបញ្ចប់ ឯកឧត្តម គង់ សារាជ និង ឯកឧត្តម ឡោក ឆាយ បានបញ្ជាក់បន្ថែមថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង រីករាយស្វាគមន៍ដំណើរទស្សនកិច្ចរបស់សមាជិក ព្រឹទ្ធសភាជប៉ុនមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ក្នុងគោល បំណងផ្លាស់ប្តូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើនចំណងមិត្តភាពរវាង សភានៃប្រទេសទាំងពីរផងដែរ។
អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦