គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
2014-06-16 08:45:43

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តមប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធី វេទិកាសាធារណៈដែលមានប្រជាពលរដ្ឋចូលរួមចំនួន ២០០នាក់ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅក្នុងឱកាសនោះដែរឯកឧត្តម បានមានមតិចំណាប់អារម្មណ៍គាំទ្រដល់អង្គវេទិកា និងបានគូសបញ្ជាក់ពីទុក្ខកង្វល់ ការយកចិត្តទុកដាក់ខ្ពស់​ចំពោះការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានបញ្ហាប្រឈមដូចជាសេវាសាធារណៈ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺភាស៊ីផ្សារ គឺមានតម្លៃខ្ពស់ រីឯប្រជាជននៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានការលំបាកយ៉ាងខ្លាំងនៅរដូវវស្សាតែងតែមានទឹកលិចហើយ ឯកឧត្តម បានឧបត្ថម្ភចាក់ដីបំពេញបន្ថែមដើម្បីកុំឲ្យ ទឹកមានទឹកលិចតទៅទៀត ។ជាបន្ត ឯកឧត្តមបានឡើងធ្វើបទអន្តរាគមន៍បង្ហាញពីបទពិសោធន៍ការប្រឈម បញ្ហាលំបាក បញ្ហាងាយស្រួលទាំងឡាយ ដែលជាកង្វល់ ដើម្បីជាផ្លូវឆ្ពោះទៅរកការដោះស្រាយឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អ ។
ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានលើកយកបញ្ហា និងទុកលំបាកគ្រប់បែបយ៉ាងមកចូលរួមក្នុងវេទិកាសាធារណៈនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦