គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២
2014-05-29 00:26:13

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង១៥:០០នាទី៖ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ូ ថង ប្រធានក្រុម និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន និងឯកឧត្តម សមាជិកក្រុម នៅសាលប្រជុំគណៈកម្មការទី៤ អគារ D1 ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីៈ
-ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារនៃធម្មនុញ្ញអាស៊ាន ស្ដីពីយន្ដការដោះស្រាយជម្លោះ។
-ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀង ស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ។
-ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងអាស៊ាន ស្ដីពីគយ ។
-ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើការសុំចូលរួមជាភាគីហត្ថលេខីរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីសារនៃ វិសោធនកម្មលើ អនុសញ្ញាអន្ដរជាតិ ស្ដីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយ ។
-ពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើ លិខិតសន្យាទូទាត់របស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស៊ីធីលុម អេសអេ សម្រាប់គម្រោងវិនិយោគសាងសង់ ផ្ទេរ និងសហប្រតិបត្តិការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាបំភ្លឺសាធារណៈ នៅរាជធានីភ្នំពេញ ។
និងរៀបចំតំណាងក្រុមថ្លែងយោបល់ក្នុងនាមក្រុម នៅក្នុងអង្គប្រជុំពេញអង្គ ព្រឹទ្ធសភា នីតិកាលទី៣ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦