គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចុះត្រួតពិនិត្យការសាងសង់សាលាបឋមសិក្សាពងទឹក ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល
2014-05-22 07:43:39

នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤  ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់សាលារៀនបឋមសិក្សាពងទឹក នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នាក្នុងឱកាសនោះផងដែរដោយឃើញមានការខ្វះខាតដីដើម្បីចាក់បំពេញផ្លូវក៏ដូចជាសាលាបឋមសិក្សាពងទឹកដែលកំពុងតែសាងសង់នេះ ឯកឧត្តមបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដើម្បីចាក់ដីចំនួន ១៥០ឡានដើម្បីបំពេញតម្រូវការសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីក៏ដូចជាជម្រុញផែ្នកវិស័យអប់រំឲ្យកាន់តែល្អប្រសើរថែមទៀតស្របទៅនឹង ប្រទេសជាតិដែលកំពុងតែអភិវឌ្ឍន៍។ ជាបន្ត ឯកឧត្តម ក៏បានចុះត្រូវពិនិត្យការដាក់លូបង្ហូរទឹកស្អាតចំនួន ១១០កង់ ដោយឃើញមានការ
ខ្វះខាតលូចំនួន ៦០កង់ទៀត ឯកឧត្តម ក៏បានចំណាយថវិកាចំនួន២០០ដុល្លាដើម្បីរៀបចំប្រព័ន្ធលូរនេះឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លូនេះគឺត្រូវបានបង្ហូរពីប្រឡាយរលាំងជ្រៃសម្តេច ហ៊ុន សែន ចូលទៅត្រពាំងរួម ដើម្បីស្រោចស្រពស្រែប្រជាពលរដ្ឋនៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាចុងបញ្ចប់ ឯកឧត្តម បានចំណាយថវិកាផ្ទាល់ខ្លួនចាក់ដីចំនួន ១៥០ឡានដោយគិតជាទឹកប្រាក់អស់ ២៣០០ដុល្លា និង ២០០ដុល្លាទៀត
ដើម្បីដាក់លូ ដោយសរុបជាទឹកប្រាក់អស់ចំនួន ២៥០០ដុល្លា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦