គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
2014-05-21 07:45:07

នាព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រារព្ធពិធីរំលឹកវិញ្ញាក្ខន្ធព្រះសង្ឃ យុទ្ធជន មហាជន និងប្រជាជន ដែលពលីក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយមានប្រជាជនចូលរួមចំនួន ៣០០នាក់ និងរាប់បាត្រព្រះសង្ឃ៤៥អង្គ នៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជាកិច្ចចាប់ផ្តើមឯកឧត្តមបានមានប្រសាសន៍ថារបបប្រល័យពូជសាសន៍​អស់រយៈពេល​ជាង​៣០​ឆ្នាំមកហើយក្តីតែ​បើ​យើង​នឹក​គិត​ហើយ​គ្រាន់តែ​បិទ​ភ្នែក​​ស្រមៃ​​បន្តិច​​នោះ យើង​នឹក​ឃើញ​ភ្លាម​ហាក់​នៅ​នឹង​ភ្នែកស្រស់ៗ​នូវភាព​ឈឺ​ចាប់​ទាំង​នោះ គឺ​នៅ​តែ​ដិត​ជាប់​ក្នុង​បេះដូង​ខ្មែរ​តែ​ម្តង ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។​ប្រជា​ពល​រដ្ឋខ្មែរ​នៅ​តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​​ នោះគឺ​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ (របប​ប៉ុលពត) ដែល​បង្កវិនាស​កម្ម​យ៉ាង​សាហាវ ឃោឃៅ ព្រៃផ្សៃ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋខ្មែរ​និរាស​ព្រាត់​​ប្រាស់​​បែក​បាក់​ក្រុម​គ្រួសារ ឪពុក​ម្តាយ​​ព្រាត់​កូន ប្រពន្ធ​​ព្រាត់​ប្តី បងព្រាត់​ប្អូន រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។
ជាចុងបញ្ចប់ ឯកឧត្តម បានរាប់បាត្រព្រះសង្ឃចំនួន៤៥អង្គ ដោយបានប្រគេនជាស្លាដក់ ទេយ្យទាន និងបច្ច័យផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦