គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម និងឯកឧត្តម ម៉ុង ឫទ្ធី អនុញ្ញាតឲ្យលោកបណ្ឌិត Stephan W. Schill ចូលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញលើប្រធាន បទស្តីពីការវិនិយោគ និងសិទ្ធិមនុស្ស
2014-05-21 02:04:33

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅសាសប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា សមាជិកសមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន គណៈកម្មការ និងសមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអនុញ្ញាតឲ្យលោកបណ្ឌិត Stephan W.Schill ទីប្រឹក្សានៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដោះស្រាយជម្លោះវិនិយោគ និងជាសាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យ Frankfurt ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម ព្រមទាំងធ្វើបទបង្ហាញលើប្រធាន បទស្តីពីការវិនិយោគ និងសិទ្ធិមនុស្ស។
លោកបណ្ឌិត Stephan W. Schill បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ព្រមទាំងសមាជិកសមាជិកាក្នុងគណៈកម្មការទី១ និងទី៣ព្រឹទ្ធសភាទាំងអស់ ដែលបានចំណាយពេលវេលាអនុញ្ញាតឲ្យលោកបណ្ឌិត បានចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម ព្រមទាំងធ្វើបទបង្ហាញលើ ប្រធានបទស្តីពីការវិនិយោគនិងសិទ្ធិមនុស្សក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ថ្មីៗស្តីពីការវិវឌ្ឍន៍នាពេលបច្ចុប្បន្នដែលពាក់ព័ន្ធទៅនឹងការវិនិយោគ និងសិទ្ធិមនុស្ស។
ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ព្រមទាំងសមាជិកសមាជិកាក្នុងគណៈកម្មការទី១ និងទី៣ព្រឹទ្ធសភា ក៏បានលើកជាសំណួរ និងបញ្ចេញនូវបតិយោបល់ខ្លះៗ ដែលពាក់ព័ន្ធទៅនឹងការវិវឌ្ឍន៍នៃការវិនិយោគ និងសិទ្ធិមនុស្សទាំងក្នុង និងក្រៅប្រទេស ដើម្បីឲ្យលោកបណ្ឌិត Stephan W.Schill ទីប្រឹក្សានៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ដោះស្រាយជម្លោះវិនិយោគនិងជាសាស្ត្រាចារ្យច្បាប់នៅសកលវិទ្យាល័យ Frankfurt ធ្វើការបកស្រាយ បំភ្លឺផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦