គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បើកកិច្ចប្រជុំផ្ទៃក្នុង
2014-05-08 09:00:15

នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន គណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុម ដើម្បី ពិនិត្យអំពីការកំណត់ទីកន្លែង កាលបរិច្ឆេទ គម្រោងកម្មវិធី សមាសភាព ថវិកា និងបទ អន្តរាគមន៍ និងសុំគោលការណ៍ពីឯកឧត្តម អនុប្រធានទី២ ព្រឹទ្ធសភា និងសុំការគាំទ្រពីវិទ្យា ស្ថានសភាកម្ពុជា ដើម្បីរៀបចំវេទិកានៅភូមិភាគទី២។
ជាលទ្ធផលអង្គប្រជុំបានសម្រេចយកខែសីហា ឆ្នាំ២០១៤ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់រៀបចំវេទិកា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦