គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះ សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តកណ្តាល
2014-04-30 05:57:33

ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៣ បានអញ្ជើញចុះជួប សំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ទេព ងន អនុប្រធានទី ២ ព្រឹទ្ធសភា ។
មានមតិក្នុងឱកាសនេះ ឯកឧត្ដម ទេព ងន ព្រមទាំងក្រុមសមាជិក សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី ៣ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងណែនាំដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតឲ្យខ្លួនឲ្យអស់ពីសមត្ថភាព តាមរយៈ ការខិតខំផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព ទាន់ពេលពេលវេលា  និងអាចទទួលយកបាន ខិតខំ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យកាន់តែសកម្មដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីបានទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី ២ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៤ នាពេលខាងមុខ ។

ពីភូមិភាគទី ៣

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦