គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យព្យាបាលជំងឺ ភ្នែកជូនដល់ប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
2014-04-30 04:10:39

កាលពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លោកជំទាវ មាន សំអាន ប្រធានក្រុម មិត្តភាពកម្ពុជាវៀតណាមប្រចាំព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈ កម្មការទី៩ ព្រឹទ្ធសភា   បានអញ្ជើញចុះសហការជាមួយនឹងក្រុមសប្បុរសជន និងក្រុមគ្រួពេទ្យស្ម័គ្រចិត្តវៀតណាមនិងក្រុមសប្បុរសជនមក ពីទីក្រុងហុងកុង ដើម្បីពិនិត្យនិងព្យាបាលជំងឺភ្នែក ជូនដល់ប្រជាពលរដ្ឋ នៅភូមិកំពុងទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានមានប្រសាសន៍ថា  សូម ឲ្យបងប្អូន អ៊ុំ ពូ មីង យាយតាទាំងអស់មកពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់បក្សពួក ពូជសាសន៍ ពណ៍សម្បុ អ្នកមាន ឬអ្នកក្រនោះទេ។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានពិនិត្យព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ សរុបចំនួន៣១៦នាក់ ដោយវះកាត់ និងព្យាបាលភ្នែកឡើងបាយ កន្ទុយថ្លែន ចំនួន២៥៣ នាក់ អ្នកពិនិត្យជំងឺចំនួន៦៣នាក់ បន្ទាប់ពីធ្វើការវះកាត់ព្យាបាលអ្នកជំងឺរួច អ្នកជំងឺទទួលបានថ្នាំ បន្តក់ភ្នែកចំនួន២ដប ថ្នាំ Paracetamol ចំនួនមួយបន្ទះ ថ្នាំCiprofloxacin ចំនួនមួយបន្ទះ ថ្នាំTribf ចំនួនមួយបន្ទះ ថ្នាំClorpheniramin 4MG ចំនួនមួយបន្ទះផងដែរ។ ដោយឡែក អ្នកជំងឺធ្ងន់ម្នាក់ទទួលបានថវិកាឧបត្ថម្ភពីអង្គការ សប្បុរសជនពុទ្ធសនៈបណ្ឌិតពិភពលោក ចំនួន២.៤០០០.០០០ រៀល និងទទួលបានការជួយឧបត្ថម្ភពីឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ព្រឹទ្ធ សភាផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦