គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
2016-04-08 09:21:42

នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបុណ្យសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ក្រោមអធិបតីភាពឯកឧត្តម​ ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដើម្បីប្រោះព្រំសុំសេចក្តីសុខ និងសិរីសួស្តីជូនចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីរាជការក្រោមឱវាទ។

ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន០៧អង្គ រួមមាន៖ ទឹកសុទ្ធ០២កេស ទឹកក្រូច០២កេស និងលាងផាប៉ាន០២លាង និងបច្ច័យមួយចំនួន៕  

អត្ថបទនិងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦