គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
វេទិកាថ្នាក់ខេត្តស្តីពី ការពិគ្រោះយោបល់របស់ព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងយេនឌ័រ នៅខេត្តឧត្តរមានជ័យ
2014-04-03 02:33:35

នាវិសមកាលរបស់ព្រឹទ្ធសភា​ សមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់​ បានផ្តោតការយក ចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការបំពេញមុខងារទាំង៣របស់ខ្លួន គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង ព្រមទាំងចុះ បេសកកម្មទៅតាមភូមិភាគ​រៀងៗ​ខ្លួន ​ដោយ​​ឡែកនៅពីថ្ងៃទី០៣ ខែ​មេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្ត ឧត្តរមានជ័យ ក្រុម​សមា​ជិក​​ព្រឹទ្ធសភា​ប្រចាំភូមិ​ភាគ​ទី៤ ដឹក​នាំ​ដោយឯកឧត្តម ឆាត់ លឿម ប្រធានក្រុម​សមាជិកព្រឹទ្ធសភា​ប្រចាំភូមិភាគទី៤ និង​ជាសមាជិក​គណៈកម្មការ ទី៧​ព្រឹទ្ធសភា ដោយសហការឧបត្ថម្ភគាំទ្រ​ដោយក្រុមសមាជិក​ព្រឹទ្ធសភា និងវិទ្យា​ស្ថាន​សភា កម្ពុជា​(PIC) បាន​រៀបចំវេទិកាថ្នាក់ខេត្តស្តីពី ការពិគ្រោះ​យោបល់​របស់​ព្រឹទ្ធសភា​ជាមួយ​ក្រុម ប្រឹក្សាឃុំ សង្កាត់ និងយេនឌ័រនៅខេត្តឧត្តរមានជ័យ​ ដោយមាន​ការចូលរួម​ពីសមា​ជិក សមាជិកាព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ ប្រធាន​ក្រុម​ប្រឹក្សា អភិបាល​​ខេត្ត​ឧត្តរមានជ័យ តំណាងក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួង​ផែន​ការ ក្រសួង​កិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា សម្ព័ន្ធភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ នៅទូទាំងខេត្តឧត្តរមានជ័យ សរុបចំនួន២១០រូប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦