គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ចូលរួមពិសារអាហារថ្ងៃត្រង់ការងារ ជាមួយគណៈប្រតិភូនាយកដ្ឋានស្រាវជ្រាវនៃរដ្ឋសភាស៊ុយអែត
2014-03-27 00:41:46

កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង១២:០០ថ្ងៃត្រង់ នៅភោជនីយដ្ឋានម៉ាលីស ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, ឯកឧត្តម យ៉ង់ សែម  ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា, ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានចូលរួមពិភាក្សាការងារនាអាហារថ្ងៃត្រង់ ជាមួយ លោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា (PIC) និង   គណៈប្រតិភូនាយកដ្ឋានស្រាវជ្រាវ នៃរដ្ឋសភាប្រទេសស៊ុយអែត ដែលមាន លោក បណ្ឌិត Gunnar Fors និង លោក បណ្ឌិត Robin Travis និងតំណាងទីភ្នាក់ងារនៃសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស លោក Fabrice Fretz ។
កិច្ចប្រជុំបានផ្តោតជាសំខាន់ទៅលើអនុសាសន៍ និងមតិកែលម្អ ពីគណៈប្រតិភូនាយកដ្ឋានស្រាវជ្រាវ នៃរដ្ឋសភាស៊ុយអែត និងទីភ្នាក់ងារនៃសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស លើការងារ បច្ចេកទេសរយៈពេលជាងពីរឆ្នាំកន្លងមករបស់ PIC ។
កិច្ចប្រជុំបានឯកភាពឲ្យមានវត្តមាន PIC ជាបន្តទៀត ដើម្បីជួយនីតិប្បញ្ញត្តិកម្ពុជា ក៏ដូច ជាអគ្គលេខាធិការដ្ឋាន នៃសភាកម្ពុជា ។

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦