គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរស្រុកមេមត់ និងស្រុកតំបែរ ខេត្តកំពង់ចាម
2014-03-27 00:27:01


នាព្រឹកថ្ងៃ២៦ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាស្រុកមេមត់ ខេត្តកំពង់ចាម គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមមានឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈ កម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុម ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុម លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុម និងឯកឧត្តម ហេង បូរ៉ា សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមបានអញ្ជើញជួបពិភាក្សា ការងារជាមួយនឹងអាជ្ញាធរស្រុកមេមត់ ខេត្តកំពង់ចាម ក្នុងគោលបំណងសិក្សាស្រាវជ្រាវនិងប្រមូលព័ត៌មាន សម្រាប់រៀបចំវេទិកាថ្នាក់ស្រុកស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ  និងយេនឌ័រ នៅខេត្តកំពង់ចាម ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៤ខាងមុខ។
ដោយឡែកនារសៀលថ្ងៃដដែលនេះដែរ នៅសាលប្រជុំសាលាស្រុកតំបែរ គណៈប្រតិភូក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកតំបែរ ខេត្តកំពង់ចាម៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦