គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរស្រុកអូររាំងឪ ខេត្តកំពង់ចាម
2014-03-26 01:41:50

នាព្រឹកថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាស្រុកអូររាំងឪ ខេត្តកំពង់ចាម គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមមានឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈ កម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុម ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុម លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុម ឯកឧត្តម ទិត រាម សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម ហេង បូរ៉ា សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធរស្រុកអូររាំងឪ ខេត្តកំពង់ចាម ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានសម្រាប់ រៀបចំវេទិកាថ្នាក់ស្រុកស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ  និងយេនឌ័រ នៅខេត្តកំពង់ចាម ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៤ ខាងមុខ។
ដោយឡែកនារសៀលថ្ងៃដដែលនេះដែរ នៅសាលប្រជុំសាលាស្រុកពញាក្រែកគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក ខេត្តកំពង់ចាម ក្នុងគោលបំណងដូចខាងលើផងដេរ៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦