គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម
2014-03-25 02:13:55

នារសៀលថ្ងៃ២៤ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម គណៈប្រ តិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមមានឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈ កម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុម ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុម លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុម ឯកឧត្តម ទិត រាម សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម ហេង បូរ៉ា សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម  ជឹម លាវ អភិបាលរងខេត្ត ដើម្បីសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានសម្រាប់រៀបចំវេទិកាថ្នាក់ស្រុកស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ  និងយេនឌ័រ នៅខេត្តកំពង់ចាម ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៤ខាងមុខ។
តាមរយៈការជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តនាពេលនេះ ដែលរួមមាន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស មន្ទីរផែនការ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកិច្ចការនារី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារ មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចរួចមកគណៈប្រតិភូបានទទួលព័ត៌មានជាច្រើនទាក់ទងនឹងការប្រឈម និងសំណូមពរជាក់ស្តែងមួយចំនួនដែលអង្គភាពពាក់ព័ន្ធ កំពុងជួបប្រទះក្នុងការអនុវត្តការងារប្រចាំថ្ងៃ ព្រមទាំងការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការនៅថ្នាក់មូលដ្ឋានដើម្បីជាគ្រឹះយ៉ាងល្អប្រសើរសម្រាប់ ការរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ  និងយេនឌ័រ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនា ឆ្នាំ២០១៤ខាងមុខ ឲ្យមានលក្ខណៈរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕

រូបភាព និងអត្ថបទ ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦