គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ជប៉ុន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម យុជិ គុម៉ាម៉ារុ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
2014-03-24 05:18:40

កាលពីរសៀល ថ្ងៃទី២១ ខែមីនា ឆាំ្ន២០១៤ ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរា-ជាណាចក្រកម្ពុជា ជាមួយសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈ-កម្មការទី៩  និងជាប្រធានក្រុមមិត្ត ភាពទ្វេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ សភាជប៉ុន អមដំណើរដោយ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុម, ឯកឧត្តម ពុធ ខូវ និង ឯកឧត្តម ហេង បូរ៉ា សមាជិកក្រុម ព្រមទាំងមន្រ្តីជំនួយការ ក្រុមមួយចំនួនទៀត បានអញ្ជើញ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ដើម្បីរឹតចំណងមិត្តភាព រវាងសភានៃប្រទេស ទាំងពីរ ឲ្យកាន់តែមានទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦