គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹង សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរពាក់ព័ន្ធនានា នៅខេត្តកែប
2014-03-21 09:15:12

នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅសាលាខេត្តកែប គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា រួមមានលោកជំទាវ ឡាក់ អូន  អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា  និងរួមដំណើរដោយលោកជំទាវ ស៊ិន សុជាតិ ប្រធាននាយកដ្ឋានកិច្ចការនារី និងយេនឌ័រ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការគ្រប់គ្រងធនធាន មនុស្ស និងមន្ទីរពាក់ព័ន្ធនានា នៅខេត្តកែប ក្នុងគោលបំណងសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានសម្រាប់ រៀបចំវេទិកានៅភូមិភាគទី៥ ក្រោមប្រធានបទស្តីពីប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងតាមសមធម៌យេនឌ័រ ដែលនឹងរៀបចំធ្វើនៅខេត្តកំពត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ខាងមុខ៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦