គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិក សមាជិកា ព្រឹទ្ធសភា ប្រចាំភូមិភាគទី៧​ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តព្រះសីហនុ
2014-03-21 07:40:52

កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆាំ្ន២០១៤ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩និងជាប្រធានក្រុមសមាជិក ព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ រួមដំណើរដោយ ឯកឧត្តមឡាយ អ៊ីពិសិដ្ឋ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ឡាក់ អូន លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តព្រះសីហនុ។ ឆ្លៀតក្នុងឱកាស នោះផងដែរ ឯកឧត្តម គង់ សារាជបានមានប្រសាសន៍ លើកឡើង នូវបញ្ហាសំខាន់ៗមួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដូចខាងក្រោម ៖
១-ការបង្កើតក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង សង្កាត់ ឃុំ។
២-ការស្នើគ្រឿងឥស្សរិយយសជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់។
៣-សភាពការណ៍នយោបាយបច្ចុប្បន្ន។
ជាទីបញ្ចប់ឯកឧត្តម គង់ សារាជ ថ្លែងអំណរគុណ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសត្រូវបង្កើនការយក ចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦