គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធនានា នៅខេត្តកំពត
2014-03-21 04:19:57

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា រួមមាន៖ លោកជំទាវ ឡាក់ អូន  អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា  លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា  និងរួមដំណើរដោយលោកជំទាវ ស៊ិន សុជាតិ ប្រធាននាយកដ្ឋានកិច្ចការនារី និងយេនឌ័រ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ នឹងសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាក់ការផែនការ និងវិនិយោគ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងមន្ទីរពាក់ព័ន្ធនានានៅខេត្តកំពត ក្នុងគោលបំណងសិក្សា ស្រាវជ្រាវ និងប្រមូលព័ត៌មានសម្រាប់រៀបចំវេទិកានៅភូមិភាគទី៥ ស្តីពីប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រង តាមសមធម៌យេនឌ័រ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦