គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រជុំផ្ទៃក្នុងក្រុមមិត្តភាពទ្ធេភាគីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភាសាធារណរដ្ឋសង្គមនិយមវៀតណាម
2013-12-17 04:04:49

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នៅភោជនីយដ្ឋានអលមេន រាជធានីភ្នំពេញ ក្រុមមិត្តភាពទ្ធេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាព បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបូកសរុប របាយការណ៍សកម្មភាព ប្រចាំ ឆ្នាំ២០១៣ និងលើកទិសដៅការងារឆ្នាំ២០១៤  និងបូកសរុបរបាយការណ៍ ចំណាយប្រចាំឆ្នាំ២០១៣ និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា  ក្រុមមិត្តភាពទ្ធេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសភាសាធារណរដ្ឋសង្គមនិយមវៀតណាម៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦