គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣
2013-12-16 03:58:22

នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា ឯកឧត្តម ប្រាក់ ចំរើន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិ ភាគទី៣ ស្តីពី “កិច្ចប្រជុំពិភាក្សាគម្រោងរៀបចំវេទិកាថ្នាក់ស្រុក នៅខេត្តកណ្តាល នាឆ្នាំ២០១៤ និងពិនិត្យ លើសេចក្តីព្រាងផែនការប្រតិបត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ប្រចាំឆ្នាំ២០១៤និងបញ្ហា ផ្សេងៗ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជា សមាជិក សមាជិកា ព្រឹទ្ធសភាប្រចាំភូមិភាគទី៣៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦