គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង បើកកិច្ចប្រជុំក្រុមមិត្តភាពទ្វេភាគីកម្ពុជា-ឡាវ
2013-11-07 02:34:59

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធាន គណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីកម្ពុជា-ឡាវ បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំផ្ទៃ ក្នុងក្រុមមិត្តភាពទ្វេភាគីកម្ពុជា-ឡាវ ដើម្បីត្រៀមគណៈប្រតិភូក្រុមសមាជិកសមាជិកាព្រឹទ្ធសភា ទស្សនកិច្ចសិក្សា នៅប្រទេសឡាវ នាថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយផ្តោតទៅលើរបៀបវារៈ ទី១-ពិនិត្យពិភាក្សា លើសមាសភាពចូលរួម ពេលវេលា ទីតាំង និងមធ្យោបាយ និងទី២-ពិភាក្សាលើថវិកាត្រៀមទស្សនកិច្ចសិក្សា៕

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋាន ព័ត៌មានវិទ្យា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦