គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានចុះជួបប្រជុំការងារជាមួយក្រុមប្រឹក្សាឃុំចំនួន៣
2013-06-08 13:01:30

នៅថ្ងៃ សៅរ៍ ទី ០៨ ខែ មិថុនា ឆ្នាំ ២០១៣ វេលាម៉ោង ១៤:០០ នៅក្រុមហ៊ុនចំការកៅស៊ូ តាប៉ាវ ខេត្តកំពង់ចាម ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន ប្រជុំការងារជាមួយក្រុមប្រឹក្សាឃុំចំនួន៣ (ឃុំរការពរប្រាំ ឃុំឈូក និងឃុំទួលស្នួល)ជាមួយក្រុមការងារចុះជួយឃុំទាំង៣ និងតំណាងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារស្តីពីការអភិវឌ្ឍន៍មូលដ្ឋានឃុំទាំង៣ ឲ្យបានជោគជ័យឆាប់រហ័សសំដៅបានការ គាំទ្រ ពីប្រជាជនលើការដឹកនាំរបស់ឃុំទាំង៣ រួចចំណែកជាមួយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលយើងសម្រេចបាន ។
ជាមួយគ្នានេះ ឯកឧត្តម ជា ជេដ្ឋ បានរំលឹកអំពីជ័យជំនះទាំង៣ គឺទី(១)ជ័យជំនះក្នុងការរំដោះប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ ថ្ងៃ ៧ មករា ១៩៧៩ (២)ជ័យជំនះក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យ រីកចំរើនលើគ្រប់វិស័យ និងទី(៣)ជ័យជំនះក្នុងការសម្រេចបាន និងថែរក្សាបាននូវឯកភាពជាតិ និងសន្តិភាពទូទាំងប្រទេស ។ ជាពិសេស ឯកឧត្តមបានបរិហារ និងថ្កោលទោស លោក កឹម សុខា និង លោក គង់ គាំ ផងដែរ ។
ខ្លឹមសារ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦