គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន
2012-12-20 09:06:56

កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មការទី៧ និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភានៃ ព្រះរាជា​ណាចក្រកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន លោកជំទាវ ទី បូរ៉ាស៊ី ប្រធាន ឯកឧត្តម ឡាវ ម៉េងឃីន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញក្នុងពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូសភាប្រឹក្សានយោ​បាយប្រជាជនចិន ដឹកនាំដោយលោកជំទាវ Wang Zhizhen អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងជាអនុប្រធានសមាគមចិនសម្រាប់ការយោគ យល់ជាអន្តរជាតិ ក្នុងឱកាសអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦