គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង និងអាងស្តុបទឹកបឹងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
2012-11-08 14:09:44

កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆាំ្ន២០១២ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ នៃព្រឹទ្ធសភា ប្រចាំភូមិភាគ៣ ខេត្តកណ្តាល ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹង មូលដ្ឋានខេត្តកណ្តាល ព្រមទាំងមន្រ្តីក្រុមការងារមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ និងពិនិត្យស្ថានភាពអាងស្តុបទឹកបឹងធំ ក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល ដែលកំពុង ដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរ ។

លោក ហេង ធៀម អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានមានប្រសាសន៍ថា អាងស្តុបទឹកបឹងធំនេះ អាចផ្គត់ផ្គង់ទឹកបំរើឲ្យសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករនៅតាមបណ្តា ឃុំ ដូចជា ឃុំដីឥដ្ឋ ឃុំឈើទាល និងឃុំកំពង់ស្វាយ ក្នុងការបង្កបង្កើនផលស្រូវប្រាំងក៏ដូចជាដំណាំ អនុផលផ្សេងៗ តាមរយៈការបូមទឹកចេញពីអាងចូលទៅក្នុងប្រឡាយមេ ដោយបច្ចុប្បន្នប្រឡាយមេ មានភាពគោគរាក់ពិបាកក្នុងការនាំទឹក ដែលជាហេតុធ្វើឲ្យបងប្អូនយើងជួបប្រទះនូវការលំបាក ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តី ជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ប្រើប្រាស់ឲ្យអស់លទ្ធភាព និងមធ្យោបាយដែលមានការអប់រំ ណែនាំ ព្រមទាំងជម្រុញដល់បងប្អូនប្រជាកសិករខិតខំប្រឹងប្រែងបង្កបង្កើនផល ដាំដំណាំគ្រប់ ប្រភេទ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារឲ្យមានភាពធូរធារ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋយើង ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦