គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាអញ្ជើញនាំយកសម្ភារៈ និងបច្ច័យប្រគេនព្រះសង្ឃក្នុងវត្តព្រៃពួច ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល
2012-07-17 07:32:35

ដោយ​មាន​សំណូម​ពរ​យ៉ាង​ទទូច​ពី​សំណាក់​ព្រះសង្ឃ គណៈ​កម្មា​ធិ​ការ​អាចារ្យ និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត ម្យ៉ាង​ដោយ​ឃើញ​ពី​ការ​លំបាក​របស់​ព្រះ​តេជ​គុណ យុង សាន់ ព្រះ​ចៅ​​អធិការ​​វ​ត្ត​ព្រៃ​ពួច ដែល​មាន​ព្រះ​ជន្ម​ដល់​ទៅ​៩២​ព្រះ​វស្សា​នោះ នា​ព្រឹ​កពី​​ថ្ងៃ​​ទី​​១២ ខែ​កក្កដា ឆ្នាំ​​២០១២ ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន សមាជិក​​​ព្រឹទ្ធ​​សភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាបាន​ពាំ​នាំ​អំណោយ​មួយ​ចំនួន រួម​មាន​ស៊ីម៉ង៍ រទេះ​រុញ និង​បច្ច័យ ដែល​គិត​ជា​ថវិកា​ប្រមាណ​៦,១១០ដុល្លារ យ​ក​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​ក្នុង​វត្ត​ព្រៃ​ពួច ស្ថិត​ក្នុង​ឃុំ​ព្រៃ​ពួចស្រុក​​​អង្គ​​ស្នួល​ ខេត្ត​​​កណ្តាលសម្រាប់​ទុក​ប្រើ​ប្រាស់ និង​កសាង​សម្មិទិ្ធ​ផល​នា​នា​ក្នុង​វត្ត ។

          មាន​សង្ឃ​ដី​ការ​នា​ឱកាស​នោះ ព្រះ​តេជ​គុណ យុង សាន់ បាន​មាន​ព្រះ​ពុទ្ធ​ដី​ការ​ពោរ​ពេញ​ដោយ​ក្តី​រំភើបរីក​រាយ​ជា​ខ្លាំ​ង​ចំពោះ​ទឹក​ចិត្ត​សប្បុរស​ធម៌​របស់ឯកឧត្តម ឧកញ៉ា ប្រាក់ ចំរើន និង​លោក​ជំទាវ ដែល​កន្លង​មក​​តែង​តែ​បាន​ចំណាយ​ធន​ធាន​ទ្រព្យ​សម្បត្តិដ៏​ច្រើន​សន្ធឹក​សន្ធាប់​​សម្រាប់​កសាង​ទី​វត្ត​អា​រាម​នេះ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ។ ម្យ៉ាង​ទៀត ព្រះ​អង្គ​ក៏​សូម​បួង​សួង​ដល់​វត្ថុ​ស័ក្ក​សិទ្ធ​ សូម​ជួយ​គាំ​ពារ​ដល់ ឯកឧត្តម និងលោកជំទាវ ព្រម​ទាំង​ក្រុម​គ្រួសារ​ ជា​ពិសេស​ដល់​ សម្តេច​ទាំង​បីដែល​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​រដ្ឋ សូម​ឲ្យ​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពុលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦