គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ប្រារព្ធពិធីបុណ្យសូត្រមន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
2016-04-04 02:14:44

ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមែ សប្តស័ក ២៥៥៩ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបុណ្យសូត្រមន្តដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិការទាំង៧សណ្តាន និងបុព្វបុរសខ្មែរដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិ នៅវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦។ ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃរួមមាន÷អង្ករ០១បាវ ទឹកបរិសុទ្ធ០២កេស ទឹកក្រូច០២កេស ស្ករស០១បាវ មី០៥កេស ត្រីខ០១កេសធំ សៀង១០០គីឡូ ក្រាម ឆៃប៉ូវ១០០គីឡូក្រាម ទឹកស៊ីអ៊ីវ០២យួរ ទឹកត្រី០២យួរ ប្រេងឆា៣០លីត្រ សាប៊ូ០១ធុងធំ ចង្ហាន់០១ស្រាក់ ផ្លែឈើ០១កន្រ្តក លាងផាប៉ាន០១លាង និងបច្ច័យមួយអង្គៗ៥០.០០០រៀល៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦