គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯ.ឧ ម៉ម ប៊ុននាង នាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង
2016-01-18 03:54:21

 ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ព្រឺទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិស្វាយលិច ភូមិស្វាយកើត ភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹក ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦។

ឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំយកនូវសំលៀកបំពាក់ និងកាបូបសិក្សា ចែកជូនដល់សិស្សានុសិស្សជាង ១០០ នាក់ និងបានបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣០គ្រួសារ មកពីភូមិស្វាយលិច ភូមិស្វាយកើត ភូមិលៀក ភូមិឈើនាង និងភូមិកោកត្រប់ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មុង១ ភួយ១ មី១កេះ ទឹកត្រី១យួរ ស្កសរ១ គីឡូ និងអំបិល១គីឡូ ដែលសរុបថវិកាអស់ចំនួន ១២ ៧២១ ០០០ រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦