គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯ.ឧ ម៉ម ប៊ុននាង៖ កាយរឹទ្ធិត្រូវគោរពតួនាទី ភារកិច្ច ៣ចំណុចសំខាន់
2015-10-14 02:52:35

ខេត្តកណ្តាល៖ កាយរឹទ្ធិត្រូវគោរពតួនាទី ភារកិច្ច ៣ចំណុចសំខាន់ គឺ ភារកិច្ចចំពោះសាសនា ភារកិច្ចចំពោះប្រទេសជាតិ និងប្រជាជន ទាំងពួង និងភារកិច្ចចំពោះខ្លួនឯង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការទី១០ និងជា សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ថ្លែងក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូននវកាយរឹទ្ធស្រុកកណ្តាលស្ទឹង ចំនួន៥៤០នាក់ កាលពីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅសាលាស្រុកកណ្តាលស្ទឹង។
ឯកឧត្តម ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ កាយរឹទ្ធ ត្រូវខិតខំប្រឹងប្រែងសិក្សា ដោយត្រូវធ្វើខ្លួនជា៖ កូនល្អ ត្រូវស្តាប់ដំបូន្មាន ឪពុកម្តាយ ជួយធ្វើការងារឪពុកម្តាយ និងកុំឱ្យឪពុកម្តាយពិបាកចិត្ត ដោយសារយើងទាំងអស់គ្នា។ សិស្សល្អ ត្រូវខិតខំប្រឹងប្រែងសិក្សា ស្តាប់ការណែនាំ ពន្យល់របស់ លោកគ្រូ អ្នកគ្រូ និងប្រឹងប្រែងរក្សាកិត្តិយស និងលើកកិត្យានុភាពរបស់សាលារៀនយើង។ និងធ្វើជាមិត្តល្អ ត្រូវចេះអប់រំមិត្ត សេពគប់មនុស្សល្អ មិត្តល្អ និងដឹកនាំគ្នាដើលើផ្លូវល្អ ប្រព្រឹត្តអំពើល្អ ដើម្បីឱ្យមនុស្សទាំងអស់គ្នាក្លាយជាពលរដ្ឋល្អ។

អត្ថបទ៖លេខាធិការដ្ឋានអ្នកនាំពាក្យ និងរូបភាព៖លេខាធិការដ្ឋានគ/កទី១០ព្រឹទ្ធសភា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦