គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្តល់ភ្លើងបូជាព្រះសពព្រះព្រហ្មធម្ម ស៊ីវ គីមសន រាជាគណៈថ្នាក់កិត្តិយស អតីតព្រះមេគណខេត្តកំពង់ស្ពឺ
2016-03-31 17:02:35

នាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅបរិវេណវត្តម្រុំខាងជើង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្តល់ភ្លើងបូជាព្រះសពព្រះព្រហ្មធម្ម ស៊ីវ គីមសន រាជាគណៈថ្នាក់កិត្តិយស អតីតព្រះមេគណខេត្តកំពង់ស្ពឺ ដែលបានទទួលអនិធម្មតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ហើយព្រះសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពុទ្ធបរិស័ទជាច្រើនរូបផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦