គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ជួបសំណេះសំណាលថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ និងនិវត្តជន នៅស្រុកកណ្តាលស្ទឹង
2015-04-06 02:35:20

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលនឹងមកដល់នាពេលខាងមុខនេះ ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយនឹង ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងនិវត្តជនចំនួន ២៦២នាក់ នៅសាលាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥។
បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកអភិបាលស្រុកកណ្តាលស្ទឹងរួចមក ឯកឧត្តម ម៉ម ប៊ុននាង អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ក្នុងស្រុកកណ្តាលស្ទឹង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន។
ឯកឧត្តម ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ ឱ្យថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាពប្រជពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសបញ្ហាគ្រឿងញៀន។ ដូចនេះ អាជ្ញធរមូលដ្ឋានត្រូវព្យាយាមលំបាត់ឱ្យបានចំពោះបញ្ហានេះ។
ឯកឧត្តមក័បានជម្រាបផងដែរ អំពីការគិតគូរបស់រាជរដ្ឋាភិបាល ក្នុងការតំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ ឱ្យបាន ១លានរៀល នៅឆ្នាំ២០១៨ និងលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនកម្មករ កម្មការនី តាមរយៈការបញ្ចុះថ្លៃអគ្គិសនី និងទឹក។
ក្រៅពីការណែនាំដល់ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូន អំពីការយកចិត្តទុកដាក់របស់ សម្តេចទាំងបី ចំពោះសុខទុក្ខរបស់និវត្តជនទាំងអស់ ជាពិសេសការគិតគូអំពី ការតំឡើងបា្រក់សោធននិវត្តន៍ និងការបើកប្រាក់តាមប្រព័ន្ធធនាគារ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

អត្ថបទ៖លេខាអ្នកនាំពាក្យ និងរូបភាព៖លេខាគ/កទី១០ព្រឹទ្ធសភា


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦