គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ហុង សុខហួរ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សា ជាមួយសមាជិកសភា នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់
2014-12-19 01:20:29

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ហុង សុខហួរ ប្រធាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា ទស្សនកិច្ចសិក្សា ជាមួយសភា នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្ថិតនៅក្នុងទីក្រុងប៊ែកឡាំង នៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្នុងឱកាសនោះគណៈប្រតិភូ​ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី Dr Thoomas Gambke ប្រធារបស់សភាធ្វើការងារទាក់ទងប្រទេសអាស៊ាន Mr. Alois Karl សមាជិកសភាគណៈបក្សគ្រឹះសង្គមអាល្លឺម៉ង់ ទទួលបន្ទុកគណៈកម្មាធិការខាងថវិការបស់ក្រសួងការបរទេស  Mr. Jürgen Klimke ទទួលបន្ទុកកិច្ចសហការអភិវឌ្ឈន៍ ពាក់ព័ន្ធអាស៊ាន និងអាស៊ីខាងត្បូង Mr. Rainer Spiering មកពីគណបក្ស SPD ទទួលបន្ទុកកសិកម្ម ស្រាវជ្រាវ និងអភិវឌ្ឈន៍ Mr. Dirk Wiese តំណាងគណបក្ស (SPD) Mr. Johannes Saathoff គណបក្សសម្ព័នប្រជាធិបតេយ្យ ( SPD ) ទទួលបន្ទុកសេដ្ឋកិច្ច ឋាមពល និងកសិកម្ម  Ms Gabriele katzmarek សមាជិកគណបក្ស (SPD) សមាជិកសេដ្ឋកិច្ច និងឋាមពល នៃសភាសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦