គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ហុង សុខហួរ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សា ជាមួយអាជ្ញាធរទទួលបន្ទុកឯកសារទាំងឡាយរបស់ពួកអ្នកយកការសម្ងាត់អាល្លឺម៉ង់ខាងកើត
2014-12-18 00:36:35

កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ហុង សុខហួរ ប្រធាគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា ទស្សនកិច្ចសិក្សា ជាមួយអាជ្ញាធរទទួលបន្ទុកឯកសារទាំងឡាយរបស់ ពួកអ្នកយកការសម្ងាត់អាល្លឺម៉ង់ខាងកើត ស្ថិតនៅក្នុងសង្កាត់ Lichtenberg ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ក្នុងឱកាសនោះគណៈប្រតិភូត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី លោក Joachim Forster ប្រធាននាយកដ្ឋានផ្តល់ព័ត៌មាន និងលោក Dr.Karsten Jedlitschka អនុប្រធាននាយកដ្ឋានបណ្ណាសារ របស់អាជ្ញាធរទទួលបន្ទុកឯកសារ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦