គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ និស្សិតរៀននៅមហាវិទ្យាល័យនានាក្នុងក្រុងបាត់ដំបង
2016-12-07 02:07:18

កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ប្រជុំសណ្ឋាគារវិមានសុវណ្ណាភូមិ ខេត្តបាត់ដំបង​ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ និស្សិតរៀននៅមហាវិទ្យាល័យនានាក្នុងក្រុងបាត់ដំបង ដែលពួកគេសុទ្ធតែជាសិស្ស នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ទើបប្រលងជាប់សញ្ញាប័ត្រទុតិយភូមិឆ្នាំ២០១៦។ និស្សិតទាំងអស់ត្រូវបានឯកឧត្តម អ៊ុក គង់ ស្នើសុំអាហាររូបករណ៍ និង​រកការងារឲ្យធ្វើ ដើម្បីបានកម្រៃផ្គត់ផ្គង់ការសិក្សា ដោយមិនបាច់យកប្រាក់ពីឪពុកម្តាយ ដែលមាជីវិភាពក្រីក្រ និងជាជនពិការ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦