គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្ដម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានបន្តចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី១៣៤ សហភាពអន្តរសភា នៅទីក្រុងលូសាកា សាធារណៈរដ្ឋហ្សាំបៀ
2016-03-21 14:24:19

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្ដម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងដោយមានការចូលរួមពី លោកជំទាវ ពុំ ស៊ីចាន់ អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ជូឡុង ស៊ូម៉ារ៉ា អនុប្រធានគណៈកម្មការទី៥រដ្ឋសភា ឯកឧត្ដម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្ដម ស្រុន ដារ៉ា អគ្គ.រងរដ្ឋសភា បានបន្តចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី១៣៤ សហភាពអន្តរសភា នៅទីក្រុងលូសាកា សាធារណៈរដ្ឋហ្សាំបៀ។ ក្នុងនោះគណៈប្រតិភូបានជួបពិភក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន បានចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពី លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ចូលរួមកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ស្តីពីសន្តិភាពនិងសន្តិសុខអន្តរជាតិ និង ចូលរួមកិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦