គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិកព្រឹទ្ធសភាស្តាប់បទបង្ហាញស្តីពីសហគមន៍កសិកម្មនៅខេត្តបាត់ដំបង
2016-02-02 02:24:45

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការទី១ ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ និងឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាឲ្យគណៈប្រតិភូសហគមន៍បៃតងស្រុកសំឡូត សមាគមន៍កសិកម្មស្រុកបាណន់ និងសមាគមន៍កសិកម្មកសិករញញឹម ស្រុករតនៈមណ្ឌល ដឹកនាំដោយលោក គា ឈុន អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង អញ្ជើញចូលធ្វើបទបង្ហាញស្តីពីសហគមន៍កសិកម្មនៅខេត្តបាត់ដំបង សម្រាប់ជាជំនួយស្មារតីជូនដល់គណៈប្រតិភូវិនិយោគទុនមកពីប្រទេសហ្វីលីពីន ដែលដឹកនាំដោយលោក​ Marty Yang ដែលមានគម្រោងមកធ្វើការវិនិយោគនៅកម្ពុជា៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន  

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦