គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អនុញ្ញាតឲ្យប្រធានអង្គការការីតាស-កម្ពុជា និងបុគ្គលិករបស់អង្គការ ចូលជូនពរក្នុងឱកាសចូលឆ្នាំសកល២០១៦
2015-12-24 07:59:13

នាព្រឹកថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម​​ អ៊ុក គង់​ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក គឹម រតនា ប្រធានអង្គការការីតាស​​-កម្ពុជា និងបុគ្គលិករបស់អង្គការ ចូលជូនពរក្នុងឱកាសចូលឆ្នាំសកល២០១៦ខាងមុខ។​

ឯកឧត្តម អ៊ុក គង់​ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្កការការីតាសដែលបានជួយគណៈកម្មការទី១ព្រឺទ្ធសភា រៀបចំសិក្ខាសាលាស្តីពី ការអនុវត្តសិទ្ធិ និងច្បាប់ ហើយជាមួយគ្នានេះដែរ អង្គការកាតារីតាស ក៏បានជួយឧបត្តម្ភគាំទ្រនៅក្នុងកម្មវិធីជាច្រើន តាមរយៈគម្រោងអភិវឌ្ឍន៍លើវិស័យនានាជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសលើកស្ទួយសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិកុមារ។

ក្នុងឱកាសនេះដែរ លោក​ គឹម រតនា ប្រធានអង្គការការីតាស​-កម្ពុជា ក៏បានសំណូមពរឲ្យមានកិច្ចសហប្រតិបត្តិការវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ និងអង្គការការីតាស ដើម្បីបន្តលើកស្ទួយជីភាពប្រជាជនកម្ពុជា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦