គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី១ (រាជធានីភ្នំពេញ)
2016-03-01 11:04:14

កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា អគារE ព្រឹទ្ធសភា ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមភូមិភាគទី១ បានបើកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ វេទិកាប្រចាំភូមិភាគទី១។

បន្ទាប់ពីពិនិត្យពិភាក្សាគ្នារួចមក អង្គប្រជុំបានឯកភាពគ្នានឹងរៀបចំវេទិកាភូមិភាគទី១ (រាជធានីភ្នំពេញ) នាដំណាច់ខែមីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើ ៣ ចំណុច គឺ ទី១-ការអភិវឌ្ឍមូលដ្ឋានសង្កាត់- ខណ្ឌ(ការធ្វើផែនការអភិវឌ្ឍក្រៅគម្រោង) ទី២-ការងារភូមិ សង្កាត់មានសុវត្ថិភាព (ការបង្រ្កាបគ្រឿងញៀន និងការអប់រំជនញៀនថ្នាំ) និងទី៣-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី) ។

អត្ថបទ និងរូបភាព៖លេខាធិការដ្ឋានអមភូមិភាគទី


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦