គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ
2016-02-29 08:50:21

 នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខណ្ឌ៧មករា គណៈប្រតិភូ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរខណ្ឌ សមាជិកក្រុមប្រឹក្សាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដើម្បី សិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានបន្ថែមទៀត ទាក់ទងនឹងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើបញ្ហាបីគឺ ទី១-ការអភិវឌ្ឍមូលដ្ឋាន (ការអភិវឌ្ឍក្រៅ គម្រោង) ទី២-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី) និងទី៣-ការអនុវត្តគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព (ការទប់ស្កាត់ និងការបង្រ្កាបគ្រឿងញៀន)។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌ៧មករារួចមក គណៈប្រតិភូក្រុម សមាជិកព្រឹទ្ធសភាបានធ្វើការវាយតំលៃខ្ពស់ចំពោះប្រធានបទទី១ គឺការអភិវឌ្ឍក្រៅគម្រោងផែនការ អភិវឌ្ឍ ហើយបានសម្រេចបញ្ចូលនូវបទពិសោធន៍ល្អៗទាំងនោះ ទៅក្នុងវេទិកាថ្នាក់រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនាដំណាច់ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ។

អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអមភូមិភាគទី១

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦