គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ ចុះជួបសំណេះសំណាលការងារ នៅសាលាខណ្ឌទួលគោក
2016-02-18 10:47:21

កាលពីព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ វេលាម៉ោង ៨:០០ នៅសាលប្រជុំសាលាខណ្ឌទួកគោក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូ​ក្រុម​សមាជិក​ព្រឹទ្ធសភាភូមិភាគទី១ ចុះជួបសំណេះសំណាលការងារជាអាជ្ញាធរ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធចំណុះ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅក្នុងគោលបំណងតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅ​លើបញ្ហាបីគឺ (១) ការអភិវឌ្ឍមូលដ្ឋាន (២) ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និង (៣) ការផ្តល់សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ។
គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាបានទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរខណ្ឌក្នុងការអនុវត្តការងារបានល្អពាក់ព័ន្ធបញ្ហាទាំងបីខាងលើ ហើយបានសម្រេចបញ្ចូលបទពិសោធន៍ល្អៗទាំងនេះទៅក្នុងវេទិកាថ្នាក់រាជធានីភ្នំពេញ ដែលគ្រោងប្រព្រឹត្តទៅនាដំណាច់ខែ មីនា ឆ្នាំ ២០១៦ ខាងមុខនេះ។

(អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានភូមិភាគទី១)


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦