គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)
2016-02-16 07:42:20

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា អគារE ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដែលដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ  ប្រធានក្រុមភូមិភាគទី១ បានបើកកិច្ចប្រជុំដើម្បីត្រៀមចុះបេសកកម្មប្រមូលព័ត៌មាន និងតាមដានបន្ថែមនៅតាមបណ្តាខណ្ឌចំនួន៥ កន្លែង ក្នុងរាជធានីភ្នំពេញ (ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ) ដោយផ្តោតលើប្រធានបទចំនួន ៣ គឺ ១-ការអភិវឌ្ឍមូលដ្ឋាន ២-ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និង៣-ការផ្តល់  សេវាសាធារណៈជូនប្រជាពលរដ្ឋ។
គោលបំណងនៃការចុះប្រមូលព័ត៌មានខាងលើនេះ គឺដើម្បីជាមូលដ្ឋានក្នុងការរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដែលនឹងប្រព្រឹត្តិទៅនាខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

 លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦