គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសមាជិកព្រឹទ្ធសភាភូមិភាគទី១ ចូលរួមកិច្ចពិគ្រោះយោបល់ នៅសាលាខណ្ឌមានជ័យ
2015-06-26 00:50:00

កាលពីរសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ១៤:៣០នាទី នៅសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ គណៈប្រតិភូ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) រួមមាន ឯកឧត្តម ជា ជេដ្ឋ ប្រធាន, លោកជំទាវ ពុំ ស៊ីចាន់ លេខាធិការ និង លោកជំទាវ លី នារី សមាជិកា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចពិគ្រោះយោបល់ជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងស្មៀន ដោយមានការចូលរួមពីលោក ប្រធាន ក្រុមប្រឹក្សាខណ្ឌ លោកអភិបាលនៃគណៈអភិបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត។ កិច្ចពិគ្រោះយោបល់បានផ្តោតលើប្រធានបទសំខាន់ៗចំនួនបី គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ អត្ដសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន....)។ ចំពោះការងារពាក់ព័ន្ធប្រធានបទទាំងបីនេះ ខណ្ឌមានជ័យបានសហការអនុត្តន៍ដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ទន្ទឹមនេះក៏មានបញ្ហាប្រឈម ជាសត្យានុម័ត និងជាអត្តនោម័តមួយចំនួន ដែលត្រូវសហការចូលរួមដោះស្រាយ។ ឆ្លងតាមកិច្ចពិគ្រោះយោបល់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែង និងយកចិត្តទុក ដាក់របស់អាជ្ញាធរ មូលដ្ឋានក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោ បាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសបានអនុអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលបានល្អប្រសើរ។ ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធ សភាភូមិភាគទី១ នឹងពិនិត្យ សម្រេចបញ្ចូល ក្នុងវេទិការបស់ខ្លួន នាពេលខាងមុខនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦