គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ សំណេះសំណាលការងារ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ
2015-03-05 09:23:58

កាលពីព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ៨:០០ នៅសាលប្រជុំសាលាខណ្ឌទួកគោក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋប្រធានក្រុម និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានចុះជួបសំណេះសំណាលការងារជាមួយសមាជិកក្រុមប្រឹក្សា សង្កាត់ និងស្មៀន ដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាល កងរាជអាវុធហត្ថខណ្ឌ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ពិធីសំណេះសំណាលបានប្រព្រឹត្តទៅដោយផ្តោតលើបញ្ហាសំខាន់ៗចំនួន០៣ គឺការធ្វើផែនការ និងកម្មវិធីវិនិយោគសង្កាត់, ភូមិ សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានា។ បន្ទាប់ការធ្វើសេចក្តីរាយការណ៍របស់តំណាងសង្កាត់ ស្មៀន និងមន្ទីរជំនាញពាក់ព័ន្ធ, លោកភិបាលនៃគណៈអភិបាលខណ្ឌ និង  ឯកឧត្តមប្រធានគណៈអធិបតីបានចូលរួមឆ្លើយបំភ្លឺលើបញ្ហាមួយចំនួនដែលបានកើតមានកន្លងមក និង ទិសដៅការងារអនុវត្តបន្តរបស់មុខសញ្ញានីមួយៗ។
ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១ នឹងពិនិត្យសម្រេចបញ្ចូលក្នុងវេទិការបស់ខ្លួន ដែលគ្រោងប្រព្រឹត្តទៅថ្នាក់រាជធានីភ្នំពេញនៅក្នុងឆមាសទី២ ឆ្នាំ ២០១៥ ខាងមុខនេះ។

(លេខាធិការដ្ឋានភូមិភាគទី១)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦