គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម HEDEAKI DOMICHI អនុប្រធានទីភ្នាក់ងារ​អភិវឌ្ឍន៍​សហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2016-02-25 10:27:37

ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦ ដែលជាថ្ងៃទី៣ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម HEDEAKI DOMICHI អនុប្រធានទីភ្នាក់ងារ​អភិវឌ្ឍន៍​សហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ NEW OTANI TOKYO ។ បន្ទាប់មក នាវេលាម៉ោង១២:០០ គណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា បានផ្តល់កិត្តិយស អញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ ដែលរៀបចំដោយសមាគម មិត្តភាព ជប៉ុន - កម្ពុជា វិស័យឯកជន នៅភោជនីយដ្ឋានTateno Yoshino Bis , Shiodome ផងដែរ ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦