គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Haneda ប្រទេសជប៉ុន ដោយសុវត្ថិភាព វេលាម៉ោង ១៧:៣០នាទី ម៉ោងនៅប្រទេសជប៉ុន ដែលត្រូវនឹងម៉ោង ១៥:៣០នាទី នៅព្រះរាជាណាចក្រកម្ពុជា
2016-02-23 14:10:29

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិ Haneda ប្រទេសជប៉ុន ដោយសុវត្ថិភាព។ ក្នុងដំណើរបំពេញបេសកកម្មការងារជាផ្លួវការ នៅប្រទេសជប៉ុន គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ។ នារសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ វេលាម៉ោង ១៧:៣០នាទី ម៉ោងនៅប្រទេសជប៉ុន ដែលត្រូវនឹងម៉ោង ១៥:៣០នាទី នៅព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម Hindenobu Sobashima អគ្គនាយក​កិច្ចការ​អន្តរជាតិ​នៃព្រឹទ្ធសភាជប៉ុន និងលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការីជាច្រើនរូបទៀត នៅព្រលានយន្តហោះ​អន្តរជាតិ Haneda ។


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦