គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលដឹកនាំដោយ ឯកឧត្តម យឹម លាង នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ
2016-01-25 01:28:18

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលដឹកនាំដោយ ឯកឧត្តម យឹម លាង

នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាបានចុះពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន៣៧៧០ នាក់

ស្ថិតនៅបរិវេណសាលាបឋមសិក្សា កៀនស្វាយក្នុង ភូមិព្រែកធំ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានពិនិត្យ

អ្នកជំងឺភ្នែកបានចំនួន ៨១០នាក់, ជម្ងឺមាត់-ធ្មេញ ត្រចៀក ច្រមុះ បំពង់ក បានចំនួន៥៤១នាក់, វះកាត់តូច បានចំនួន ៤០នាក់,

ជំងឺទូទៅនិងជម្ងឺកុមារ ២៣២០នាក់ និងពិនិត្យ Echo បានចំនួន៥៩នាក់។


ក្នុងឱកាសនោះផងដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចភក្តី ក៏បានផ្តល់ជូននូវរទេះរុញអ្នកពិការ ដល់លោកតា លោកយាយ

និងអ្នកពិការចំនួន៥គ្រឿង, ឈើច្រត់១គូ និងបាន បញ្ចូនជំងឺធ្ងន់ទៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ចំនួន១នាក់ ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦