គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមុន្នីប្រសិទ្ធវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
2016-01-11 01:42:32

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត    មុន្នីប្រសិទ្ធវង្ស ហៅវត្តលោកតាមួងរ៉ា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

បុណ្យមហាកុសសល្យដែលទទួលបានក្នុងឱកាសនេះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា សូមឧទ្ទិសជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម លោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។

ទេយ្យទានដែលសម្តេចបាននាំយកទៅប្រគេនរួមមាន៖ អង្ករ០២តោន មី០៤កេសធំ ទឹកដោះគោ០៤កេសធំ ទឹកផ្លែឈើ០៤កេស តែ០៤គីឡូក្រាម ស្ករ-ស០២បាវ ទឹកបរិសុទ្ធ០៥កេសធំ ទឹកក្រូច០៥កេស ស្លាដក០៦ បច្ច័យប្រគេនភិក្ខុសង្ឃ១៥អង្គ ដោយមួយអង្គៗចំនួន១០០.០០០រៀល សាមនេ០៥អង្គ ក្នុងមួយអង្គៗចំនួន៥០.០០០រៀល តាជីយាយជីចំនួន៤០នាក់ ក្នុងម្នាក់ៗថវិកា១០.០០០រៀលនិងសំលៀកបំពាក់ចំនួន០១សម្រាប់៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦