គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ឆ្នាំង
2015-12-21 01:28:58

នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៧.០០ ដល់ម៉ោង ១៥.០០ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន ២០០នាក់ ដឹកនាំដោយឯកឧត្តម យឹម លាង នាយករងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅ ឃុំអញ្ជាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ ឆ្នាំង សរុបចំនួន ៣១៥៥នាក់ ក្នុងនោះមានពិនិត្យជំងឺភ្នែកចំនួន៧០៩នាក់ ជំងឺទូទៅ និងកុមារចំនួន១៨០៤នាក់ វះកាត់តូចចំនួន១៩នាក់ មាត់ធ្មេញចំនួន៥២៤នាក់ និងពិនិត្យអេកូ ចំនួន១០០នាក់៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦