គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១
2015-12-21 07:39:50

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​​នាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥ព្រឹទ្ធសភា) និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា  និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួង មន្ទីរពាក់ព័ន្ធ តំណាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងសាលាខណ្ឌចំការមន ខណ្ឌដូនពេញ និស្សិតមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យវេស្ទើន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦